ឆ្លងចរន្តភ្លើង ឆេះរថយន្តសាំយ៉ុង ១គ្រឿង ខូចខាតអស់ ២ម៉ឺនដុល្លារ
ខេត្តកំពង់ឆ្នាំង៖ រថយន្តសាំយ៉ុង ១គ្រឿង បានឆ្លងចរន្តភ្លើង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
របាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើ ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ 2AA-0144 បើកបរដោយឈ្មោះ ង៉ែត ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត។ ការឆេះរថយន្តអស់ទាំងស្រុងនេះ បានខូចខាងសរុបជាទឹកប្រាក់ប្រហែល ២ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។