គ្រោះថ្នាក់​ចរាចរណ៍​! រថយន្តក្រុង បុក​រថយន្ត​កុងតឺន័រ រងរបួស​ច្រើន​នាក់ នៅ​ស្រុក​ភ្នំស្រួច​

​ខេត្តកំពង់ស្ពឺ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ បុក​ជាមួយ​រថយន្ត​កុងតឺន័រ នៅ​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស​។​

​បើតាម​ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​នេះ កម្លាំង​ជំនាញ បាន​ចុះជួយ​អន្តរាគមន៍ និង​បាន​បញ្ជូន​អ្នករបួស​ទៅ​សម្រាក​ព្យាបាល និង​សម្រួល​ចរាចរណ៍​នៅ​កន្លែងកើតហេតុ​។​

​ករណី​គ្រោះថ្នាក់​នេះ ជំនាញ មិនទាន់​ដឹងថា មាន​មនុស្ស​ស្លាប់ ឬ​របួស​ប៉ុន្មាន​នាក់​ទេ ដោយ​សមត្ថកិច្ច​កំពុង​ជួយ​អន្តរាគមន៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close