អាជ្ញាធរ​ថៃ ហាមឃាត់​ពលរដ្ឋ​ជួបជុំគ្នា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដើម្បី​ទប់ស្កាត់ កូ​វីដ​១៩

​ថៃ​៖ រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បានដាក់​ការហាមឃាត់​លើ​ការជួបជុំ​មនុស្ស​ច្រើន និង​ការរៀបចំ​ព្រឹត្តិការណ៍​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល COVID-19 នៅក្នុង​ប្រទេស​របស់ខ្លួន នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​សាកល នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ។​

​ក្រសួងសុខាភិបាល​ថៃ បញ្ជាក់ថា បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​២៥០​ករណី​នៅក្នុង​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ចំនួន​នេះ​ស្ថិតក្នុង​ចំណោម​ករណី​ឆ្លង​ប្រចាំថ្ងៃ​ដែល​ច្រើនជាងគេ​បំផុត ចាប់តាំងពី​ការឆ្លង​ផ្ទុះឡើង​ដ៏​ធំ​មួយ ត្រូវបាន​រកឃើញ​កាលពី​ជិត​០២​សប្តាហ៍​មុន ដែល​នោះ​គឺជា​ការរកឃើញ​ករណី​ឆ្លង​ច្រើនជាងគេ​បំផុត​របស់​ថៃ​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ អាជ្ញាធរ​ថៃ បាន​ស្នើអោយ​ប្រជាពលរដ្ឋ​ជៀសវាង​ការធ្វើដំណើរ និង​បានដាក់​ការ​រឹតបន្តឹង​លើ​វិធានការ​គ្រប់គ្រង​នៅក្នុង​តំបន់​មួយចំនួន ក្នុងនោះ​រួមទាំង​កន្លែង​ធ្វើ​អាជីវកម្ម​កម្សាន្ត​ផងដែរ ខណៈ​ការបិទ​តំបន់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ស្រុក​មួយចំនួនទៀត​ផង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close