ទីបំផុត គីម ជុងអ៊ុន និងដូណាល់ត្រាំ ចុះហត្ថលេខារួមគ្នា
បន្ទាប់ពីជួបដែលធ្វើឡើងពេញមួយព្រឹកថ្ងៃអង្គារ ទីបំផុតទៅ លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចចុះហត្ថលេខារួមគ្នាលើសេចក្តីថ្លែងការណ៍រួម មុននឹងមេដឹកនាំទាំងពីរប្រទេសនេះគ្រោងនឹងចាកចេញពីប្រទេសសឹង្ហបុរីនៅរសៀលនេះ។
ភ្លាមៗនោះលោក ត្រាំ ក៏ចាប់ផ្តើមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ ពេលអ្នកសារព័ត៌មានសាកសួរពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោក ត្រាំ មិនបានឆ្លើយតបភ្លាមឡើយ។ លោកងាកទៅថ្លែងអំណរគុណលោក គីម សិន ជុំវិញការអនុញ្ញាតឲ្យជំនួបនេះកើតឡើងតាមការគ្រោងទុក។ បន្ទាប់មក មេដឹកនាំអាមេរិកក៏បញ្ជាក់បន្ថែមទៀតថា លោកមានឆន្ទៈអញ្ជើញលោក គីម ទៅសេតវិមាន ហើយការរំសាយអាវុធនុយក្លេអ៊ែរអាចនឹងចាប់ផ្តើមឆាប់ៗនេះដែរ។
បន្ទាប់ពីបញ្ចប់ជំនួបប្រវត្តិសាស្ត្រនេះ លោក គីម នឹងចាកចេញពីសិង្ហបុរីភ្លាមៗ ទៅកាន់កូរ៉េខាងជើងវិញ។ ចំណែកឯលោក ត្រាំ នឹងធ្វើសន្និសីទសារព័ត៌មានមួយសិនដើម្បីបង្ហាញទៅកាន់ពិភពលោកពីលទ្ធផលនៃកិច្ចប្រជុំប្រវត្តិសាស្ត្រនេះដែរ មុននឹងធ្វើដំណើរទៅកាន់អាមេរិកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។