ផ្ទះជាង ៥០ខ្នងទៀត បានរងការខូចខាតដោយខ្យល់កន្ត្រាក់ នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ ករណីខ្យល់កន្ត្រាក់ ដែលជាព្យុះរដូវបោកបក់ពីភ្នំកំចាយ នៅស្រុកព្រៃនប់ នៅតែបន្តធ្លាក់ខ្លាំង បណ្តាលឲ្យប៉ះពាល់មកលើឃុំមួយចំនួន តាមផ្លូវជាតិលេខ៣ (វាលេរញ-កំពត)។
បើតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ មានផ្ទះពលរដ្ឋជាង ៥០ខ្នងផ្សេងទៀត នៅឃុំទឹកល្អក បានរងការខូចខាត ភាគច្រើនរបើកដំបូលនិងជញ្ជាំង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
គួររំលឹកថា កាលពីយប់ ម្សិលមិញ ករណីខ្យល់កន្ត្រាក់នេះ ក៏បានវាយប្រហារទៅលើផ្ទះរបស់ប្រជាពករដ្ឋអស់ជាង ២០ខ្នងផងដែរ នៅស្រុកព្រៃនប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។