មាន៣០ប្រទេសហើយបានដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋ
គិតមកដល់ថ្ងៃទី២ខែមករាឆ្នាំ២០២១ មានប្រទេសជុំវិញពិភពលោក ចំនួន៣០ប្រទេសបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំង មានជាង១២លាននាក់ ប៉ុណ្ណោះ ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបធៀបនិងអ្នកឆ្លងកូវីដ១៩ ជិត ៨៥លានាក់។
តាមសារព័ត៌មាន Bloomberg បានផ្សាយថា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ប្រសិទ្ធភាពបំផុតពិភពលោកត្រូវតែផលិតវ៉ាក់សាំងរាស់ពាន់លានដូស បន្ថែមទៀតទើបគ្រប់គ្រាន់។ ដើម្បីផលិតបានចំនួនច្រើនគឺត្រូវចំណាយពេលយ៉ាងយូទៀត។ ចំណែកការឆ្លងរាលដាលកូវីដ១៩ នៅតែបន្តឆ្លងយ៉ាងលឿនបំផុត។ បច្ចុប្បន្ន អាមេរិក បានបង្កើនការចែកចាយ វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ក្រុមហ៊ុន Moderna និង Pfizer – BioNTech ។ អាមេរិក មានគោលដៅចែកចាយឲ្យបាន២០លានដូសនៅក្នុងខែមករាឆ្នាំ២០២១នេះ។
វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNTech បានចែកចាយនិងប្រើប្រាស់នៅ តំបន់អាមេរិក អឺរ៉ុប និង មជ្ឈិមបូព៌ា ហើយមានប្រទេសជាង៣០ហើយបានចាក់វ៉ាក់សាំង។ ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង Oxfordត្រូវបានអង់គ្លេសអនុម័ត ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២០ ដែលជាការរួមចំណែកក្នុងការបង្កើតផលិតវ៉ាក់សាំងឲ្យបានទាន់ពេលវេលា។
ចំណែកនៅក្នុងប្រទេសចិនវិញ ក្រុមហ៊ុនផលិតវ៉ាក់សាំងSinopharm ក៏ទទួលបានការងនុម័តឲ្យប្រើប្រាស់ ហើយក្រុមហ៊ុននេះមានគោលដៅ ចាក់ជូនពលរដ្ឋ យ៉ាងតិច៥០ លាននាក់នៅដើមខែកុម្ភៈឆ្នាំ២០២១។ បច្ចុប្បន្ននោឡើពិភពលោកទើបតែមានវ៉ាក់សាំង ចំនួន៧ប្រភេទប៉ុណ្ណោះដែលបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ដែលមានក្រុមហ៊ុនមកពីអាមេរិក អាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។