ថ្ងៃនេះ កម្ពុជា រកឃើញ​ពលករ​ខ្មែរ​ម្នាក់ទៀត ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ វិជ្ជមាន​កូ​វីដ​១៩

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គេ​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​១​ករណី​ថ្មី​ទៀត ទៅលើ​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​។​

​ពលករ​ខ្មែរ​នោះ គឺជា​ស្ត្រី អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​កូនភ្នំ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៣៨២​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៦២​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close