កម្ពុជា សម្រេច​សាងសង់​ព្រលានយន្តហោះ​កម្រិត​តំបន់ នៅ​ខេត្តមណ្ឌលគិរី​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​សាងសង់​អាកាសយានដ្ឋាន​ខ្នាត​តំបន់​មួយ នៅក្នុង​ខេត្តមណ្ឌលគិរី​។​ ​ការសម្រេច​នេះ ត្រូវបាន​បង្ហាញ​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូន​ឧបនាយករដ្ឋមន្ត្រី អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, លោក ម៉ៅ ហាវ​ណ្ណា​ល រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អៀង​។​

​ក្នុង​លិខិត បានបញ្ជាក់​ទៀតថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខណ្ឌ ជាមួយ​ក្រុមហ៊ុន Powerchina International Group តាម​នីតិវិធី​ជា​ធរមាន​ដូច​បាន​អនុវត្តន៍​កន្លងមក សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​។​

​ខេត្តមណ្ឌលគិរី ជា​ខេត្ត​ភូមិភាគ​ឦសាន ដែលមាន​សក្តានុពល​ខ្ពស់​លើ​ផ្នែក​ទេសចរណ៍ និង​កសិកម្ម​។ រាជរដ្ឋាភិបាល ធ្លាប់បាន​កំណត់​ខេត្ត​តំបន់​ភូមិភាគ​ឦសាន​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤​របស់​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close