រថយន្តបុកម៉ូតូអូសជាង១ពាន់ម៉ែត្រ ឆេះរថយន្ត និងស្លាប់មនុស្ស ២នាក់ នៅស្រុកព្រះស្តេច
ខេត្តព្រៃវែង៖ មនុស្សចំនួន ២នាក់ បានស្លាប់ ខណៈជិះម៉ូតូ ត្រូវរថយន្តបុកអូសក្រោមរថយន្តជាង ១០០០ម៉ែត្រ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
តាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកជាំងឡុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3E.30926 បើកពីទិសខាងកើតមកលិច មកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Cx.2400 អូស ១៦០០ម៉ែត្រ បណ្តាលឆេះរថយន្ត និងមានមនុស្សស្លាប់តែម្តង។
អ្នកបើកបររថយន្តបង្ក ឈ្មោះ មី សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ រីឯភាគីម៉ូតូឈ្មោះ ផុន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍វង្ស ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងឌុបឈ្មោះ ឆេង ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា (ស្លាប់)។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ បាញ់ទឹកពន្លត់រថយន្ត ចំណែកសាកសពជនរងគ្រោះទាំង ២នាក់ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។