ដោយសារ​គំនុំ​! យុវជន​ម្នាក់ កាប់​ប្រហារ​ព្រះសង្ឃ​ព្រះ​ជន ៧២​ព្រះវស្សា រងរបួស​ធ្ងន់​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​បាណន់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅលើ​ព្រះសង្ឃ​១​អង្គ គង់ នៅក្នុង​អារាម​វត្ត​ឈើទាល ក្នុង​ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ឈ្មោះ ហេង ណារិន ហៅ​ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បាន​ប្រព្រឹត្ត​ករណី​ហិង្សា​ដោយ​ចេតនា (​ប្រើ​អាវុធ​) លើ​ព្រះសង្ឃ​ព្រះនាម សូត្រ សុ​ផុន ព្រះ​ជន​៧២​ព្រះវស្សា ជា​ព្រះ​គ្រូសូត្រឆ្វេង​វត្ត​ឈើទាល បណ្តាល​ឲ្យ​រងរបួស​លើ​ព្រះ​ភក្ត្រ​ខាងស្តាំ​។​

​ជនសង្ស័យ បាន​សារភាពថា មូលហេតុ​ដែល​គេ​យក​កាំបិត​ង៉ុ​កម​កកាប់​ប្រហារ​លើ​ព្រះសង្ឃ​ខាងលើ គឺ​ដោយសារ​មាន​គំនុំ កាលពី​អំឡុង​ខែ ឧសភា ឆ្នាំ​២០១៩ កន្លងទៅ​។

​ករណីនេះ សមត្ថកិច្ច បាន​ដកហូត​កាំបិត​ង៉ុ​ក​ចំនួន​១ ស្បែកជើងរ​បស់ជនស​ង្ស័​យ​មួយគូរ នៅ​កន្លែងកើតហេតុ និង​ម៉ូតូ​១​គ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព​។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close