ឆ្នាំ​២០២០! កម្ពុជា នាំចេញ​ផលិតផល​កសិកម្ម ក្រៅពី​ស្រូវ សម្រេចបាន​ជាង ១៨​លាន​តោន ស្មើនឹង ២,១៧​ពាន់​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ពី​លទ្ធផល នៃ​ផលិតផល​កសិកម្ម​សរុប និង​ការនាំចេញ លើ​ផ្នែក​ដំណាំ​ក្រៅពី​ស្រូវ ដែល​បានសម្រេច ក្នុង​ឆ្នាំ​២០២០​។​

​ផលិតផល​កសិកម្ម​ទាំងនោះ រួមមាន​៖
១- ដំណាំ​ដំឡូង​មី​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ៦២៨ ៨៩៤ ហិកតា​
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៥៨២ ០៥៥ ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ២០,៦៨៨ តោន​/​ហិកតា​
– បរិមាណ​ផល ចំនួន ១២ ០៤១ ៨១២ តោន​
– បរិមាណ​នាំចេញ សរុប មាន​ចំនួន ៧ ២០៣ ១២៨ តោន
– តម្លៃ​ផលិតផល​សរុប មាន​ចំនួន ១ ១០៨ ៣១៥ ៨៨១ ដុល្លារ​អាមេរិក
២-​ដំណាំ​ស្វាយចន្ទី​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ២៥៨ ៩៨៤ ហិកតា​
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១៦២ ២៩៤ ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ១,៤៩៣ តោន​/​ហិកតា​
– បរិមាណ​ផល ចំនួន ២៤២ ៣២៤ តោន​
– បរិមាណ​នាំចេញ​សរុប ចំនួន ២៣០ ៩៨១ តោន (​មាន​វិញ្ញាបនបត្រ​ចំនួន ២១៨ ៩៨១​តោន​)
– តម្លៃ​ផលិតផល​សរុប មាន​ចំនួន ៤៨១ ៤៨៣ ៧៥០ ដុល្លារ​អាមេរិក​
៣-​ដំណាំ​ស្វាយ​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ១៣១ ៨៩០ ហិកតា​
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៩៣ ០៩៩ ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ១៨,៧៨៣ តោន​/​ហិកតា
– បរិមាណ​ផល ចំនួន ១ ៧៤៨ ៦៤២ តោន​
– បរិមាណ​នាំចេញ​ស្វាយ​ស្រស់​សរុប ចំនួន ៩៤៧ ៦២៨ តោន​(​មាន​វិញ្ញាបនបត្រ​ចំនួន ៩៧ ៦២៨​តោន​)
– តម្លៃ​ផលិតផល​សរុប មាន​ចំនួន ៥៧១ ៨៦២ ៩៦៤ ដុល្លារ​អាមេរិក​
៤-​ដំណាំ​ចេកអំបូង​លឿង​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ១៥ ៩៤៥ ហិកតា​
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១៤ ២៧០ ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ៣៣,៥២១ តោន​/​ហិកតា​
– បរិមាណ​ផល ចំនួន ៤៧៨ ៣៥០ តោន​
– បរិមាណ​នាំចេញ​សរុប មាន​ចំនួន ៣៣៣ ១៤៣ តោន​
– តម្លៃ​ផលិតផល​សរុប មាន​ចំនួន ៤៣៤ ៣៥៣ ៦៦៣ ដុល្លារ​អាមេរិក​
៥-​ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​)
– ផ្ទៃដី​ដាំ​ដុះ ចំនួន ១៤ ៥០០ ហិកតា​
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១១ ៥៩៩ ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ១៦,៩៦០ តោន​/​ហិកតា​
– បរិមាណ​ផល ចំនួន ១៩៦ ៧១២ តោន​
– បរិមាណ​នាំចេញ​សរុប មាន​ចំនួន ១០២ ២៨០ តោន (​មាន​វិញ្ញាបនបត្រ​ចំនួន ២៨០​តោន​)
– តម្លៃ​ផលិតផល​សរុប មាន​ចំនួន ១៥៥ ៨១៦ ៧៧៦ ដុល្លារ​អាមេរិក​
៦-​ដំណាំ​ម្រេច​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ៧ ២៩៣ ហិកតា​
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៦ ០៩២ ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ២,៩៩៤ តោន​/​ហិកតា​
– បរិមាណ​ផល ចំនួន ១៨ ២៤២ តោន​
– បរិមាណ​នាំចេញ​សរុប មាន​ចំនួន ៥ ០៧៩ តោន​
– តម្លៃ​ផ​លិ​ផល​សរុប មាន​ចំនួន ៤២ ៥០៨ ២៣២ ដុល្លារ​អាមេរិក​
៧- ដំណាំ​ផ្សេងទៀត​
– បរិមាណ​ផល​សរុប ចំនួន ៣ ៧៥០ ៧៤៤ តោន​
– បរិមាណ​នាំចេញ​សរុប ចំនួន ៥៥៥ ៧០៦ តោន (​មាន​វិញ្ញាបនបត្រ ៣៤៨ ៥០៦ តោន​)
– តម្លៃ​ផលិតផល​សរុប ចំនួន ១ ៦៩៦ ២៨៣ ២៥៣ ដុល្លារ​អាមេរិក ។​
៨- តម្លៃ​ផលិតផល​សរុប និង​ការនាំចេញ ក្រៅពី​ស្រូវ​និង​អង្ករ​
– បរិមាណ​ផលិតផល​សរុប ១៨ ៤៧២ ៨២៥ តោន​
– តម្លៃ​ផលិតផល​ដំណាំ​សរុប​ក្រៅពី​ស្រូវ ចំនួន​ជាង ៤,៤៩ ពាន់​លាន ដុល្លារ​អាមេរិក​
– តម្លៃ​នៃ​ការនាំចេញ​ផលិតផល​សរុប​ជា​ប្រភេទ​ដំណាំ​ក្រៅពី​ស្រូវ ចំនួន ២,១៧ ពាន់​លាន ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close