ក្រសួង ប្រកាស​រកឃើញ​ពលករ​ខ្មែរ​ម្នាក់ទៀត ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ឆ្លង​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ម្នាក់ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩​។ នៅថ្ងៃនេះ ក្រសួង​ក៏​ប្រកាសថា មិនមាន​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ នោះដែរ​។​

​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ដែល​ឆ្លង​កូ​វីដ​១៩ គឺជា​បុរស​ជនជាតិខ្មែរ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មកដល់​កម្ពុជា នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១ កម្ពុជា​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​សុ​រប​ចំនួន ៣៨៣ នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៣៦២ នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល នៅ​មន្ទីរពេទ្យ​មាន​ចំនួន ២១​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close