វៀតណាម ផ្អាកជើងហោះហើរ ប្រទេសដែលមានវីរុសកូវីដ១៩ ទម្រង់ថ្មី

វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួន ភុក បានហាមឃាត់ជើងហោះហើរពីបណ្តាប្រទេស និង ដែនដី ដូចជាអង់គ្លេស និងអាហ្វ្រិកខាងត្បូងដែលកំពុងកត់ត្រាករណីវីរុស Covid-19 ទម្រង់ថ្មី នេះបើតាមសារព័ត៌មាន VNExpress នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃអង្គារនេះថ្លែងថា ក្រសួងការបរទេស ក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូន ត្រូវសម្របសម្រួលជាមួយគ្នា និងរៀបចំបញ្ជីឈ្មោះប្រទេស និងដែនដី ដែលបទប្បញ្ញត្តិថ្មីនេះនឹងត្រូវអនុវត្តចំពោះ។
សម្រាប់ពេលនេះ បញ្ជីខាងលើនេះ រួមបញ្ចូលចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ជាទីដែលវីរុស Covid-19 ទម្រង់ថ្មីផ្សេងគ្នាចំនួនពីរត្រូវបានរកឃើញ ។ រហូតមកទល់ពេលនេះ វីរុស Covid-19 ទម្រង់ថ្មីមានប្រភពនៅចក្រភពអង់គ្លេស ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៣៨ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។