ក្រសួងទេសចរណ៍ ប្រកាសពីការប្រឡងប្រណាំង «ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍» និង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»

ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងដល់រដ្ឋបាលរាជធានីខេត្ត ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ទាំងអស់ស្តីពីការប្រឡងប្រណាំង «ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍» ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
ការប្រឡងប្រណាំងនេះ ដើម្បីលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្នាក់រាជធានីខេត្ត និងថ្នាក់ក្រុងខណ្ឌ) ដែលបានចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលគ្រោងនឹងប្រកាសជ័យលាភី នាឱកាសទិវាជាតិទីក្រុងស្អាតឆ្នាំ២០២១ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។