ទិដ្ឋភាពនៃអំពើហិង្សា ជាប្រវត្តិសាស្ត្រក្នុងរដ្ឋសភាអាមេរិក បង្កឡើងដោយក្រុមបាតុករ

មុនពេលបញ្ចប់តំណែង លោកត្រាំ ធ្វើឲ្យអាមេរិក ធ្លាក់ក្នុងភាពចលាចល បាត់បង់កិត្តិយស់ ដោយសារតែ លោកមិនព្រមចុះចាញ់ ហើយជំរុញឲ្យក្រុមបាតុករ វាយប្រហារបំផ្លាញកិច្ចប្រជុំក្នុងរដ្ឋសភាទៅទៀត។

នៅមុនអំពើហិង្សាកើតឡើង ប្រធានាធិបតីត្រាំបានជួបជាមួយក្រុមបាតុករ នៅមុខសេតវិមាន ហើយលោកត្រាំអំពាវនាវដល់ក្រុមបាតុករឆ្ពោះទៅកាន់ វិមានកាពីតូលវិញ។ ក្រោយពេលក្រុមបាតុករសម្រុកចូលទីតាំងរដ្ឋសភា រំខានដល់ការអនុម័តលទ្ធផលបោះឆ្នោត លោកត្រាំក៏បានអំពាវនាវដល់ក្រុមបាតុករវិលត្រឡប់ទៅផ្ទះវិញ ក្នុងសន្តិភាព។ មន្ត្រីនៅសេតវិមានបានលើកឡើងថា ក្រុមបាតុករ ដណ្តើមគ្រប់គ្រងរដ្ឋសភា គឺជាមនុស្សពិសេស។
ការមិនព្រមចុះចាញ់របស់លោកត្រាំ ក្នុងការបោះឆ្នោតហើយជំរុញឲ្យក្រុមអ្នកគាំទ្រ វាយប្រហារ បំផ្លាញកិច្ចប្រជុំអនុម័តទទួលស្គាល់លទ្ធផលបោះឆ្នោត ក្នុងរដ្ឋសភា កំពុងតែធ្វើឲ្យអាមេរិក ធ្លាក់ចុះប្រិយភាពយ៉ាងខ្លាំងនៅលើពិភពលោក។ បណ្តាប្រទេសនៅលើពិភពលោក ពិតជាតក់ស្លត់យ៉ាងខ្លាំង ដោយមិននឹកស្មានថា មហាអំណាចទី១នៅលើពិភពលោក ក៏ត្រូវដោះស្រាយនយោបាយតាបបែនេះដែរ ។
ក្រុមបាតុករបានសម្រុកចូលអគារដ្ឋសភា ធ្វើឲ្យកិច្ចប្រជុំត្រូវផ្អាក ហើយក្រុមបាតុករក៏បានវាយប្រហារបំផ្លាញការិយាល័យធ្វើការរបស់ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi។ អំពើហិង្សានោះបណ្តាលឲ្យ បុគ្គលិកសន្តិសុខជាច្រើនរងរបួស ពេលប៉ះជាងមួយក្រុមបាតុករ។ មានស្ត្រីម្នាក់ត្រូវគេបាញ់សម្លាប់ និងមនុស្សជាច្រើនទៀតត្រូវបានចាប់ខ្លួន។
តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋលោកBen Sasse បានលើកឡើងថា អំពើហិង្សាមិនអាចគេចផុតនោះឡើយ ខណៈលោកត្រាំមិនព្រមចុះចាញ់ក្នុងការបោះឆ្នោត ។ លោកBen Sasse បន្តទៀតថា «នៅថ្ងៃនេះអគាររដ្ឋសភាអាមេរិក ដែលជាតំណាងនៃភាពអស្ចារ្យបំផុត ដែលជាស្ថាប័នមានឥទ្ធិពលរងការ វាយប្រហារពីក្រុមបាតុករ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។