លោក ប៉ា ងួនទៀង បព្ជាក់ពីជំហររបស់ខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ
ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានសរសរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកដោយបព្ជាក់ប្រាប់ពីជំហររបស់លោកជុំវិញរឿងទៅ ឬមិនទៅ
បោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះថា៖
“គណបក្សនយោបាយនានាក្នុងប្រទេសកម្ពុជាមានជំហរខុសៗគ្នា ជា៣ក្រុមទាក់ទិននឹងការបោះឆ្នោតខាងមុខ៖ ១) គណបក្សប្រជាជនកម្ពុជា (CPP) និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានធ្វើយុទ្ធនាការគៀងគរប្រជាពលរដ្ឋនិងសហគមន៍អន្តរជាតិឲ្យគាំទ្រការបោះឆ្នោតនេះ។ ដោយឡែក ២) គណបក្សសង្គ្រោះជាតិ (CNRP) បានធ្វើយុទ្ធនាការផ្ទុយពីនេះ និង ៣) គណបក្សដទៃទៀតនៅស្ងៀម ។ តែទោះជាយ៉ាងណា ក៏ដោយក៏គណបក្សទាំងនេះមានចំណុចរួម២ គឺត្រូវការការគាំទ្រពីប្រជាពលរដ្ឋ និង សហគមន៍អន្តរជាតិដូចគ្នា” ។
លោក ប៉ា ងួនទៀង បានលើកជាសំណួរថា៖ “តើយើងជាប្រជាពលរដ្ឋគួរមានជំហរបែបណា? សម្រាប់រូបលោកផ្ទាល់ខ្លួន បានសរសេរសារនៅលើចង្អុលដៃរបស់នេះ” ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។