យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៥គ្រាប់ រកឃើញនៅស្រុកគាស់ក្រឡ និងស្រុកថ្មគោល ត្រូវអង្គភាពស៊ីម៉ាក់យកទៅកំទេចចោល

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ និងស្រុកថ្មគោលបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៥គ្រាប់រាយការណ៍ជូនសមត្ថកិច្ចក្នុងមូលដ្ឋាន ។
តាមសេចក្តីរាយការណ៍ពីសមត្ដកិច្ចក្នុងស្រុកគាស់ក្រឡ បានអោយដឹងថា មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់គឺ ប្រភេទគ្រាប់ F1 ចំនួន២គ្រាប់ និងគ្រាប់ប្រភេទ M381 ចំនួន១គ្រាប់ ដែលស្ថិតក្នុងភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ។
ចំនែកស្រុកថ្មគោល នៅថ្ងៃដដែល មានប្រជាពលរដ្ឋឈ្មោះ ប៉ាង ទេពនូដា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកណ្ដាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល បានប្រទះឃើញគ្រាប់បែកដៃចំនួន ០២គ្រាប់គឺ ម៉ាកអន្លូង០១គ្រាប់ និងផ្លែទៀប០១គ្រាប់ នៅពេលកំពុងជីកគល់ចន្ទគិរី នៅចំណុចវាលទួលស្នួលក្នុងភូមិកណ្ដាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋ កម្លាំងនគរបាលស្រុកទាំងពីរបានចុះធ្វើការត្រួតពិនិត្យដល់ទីកន្លែង និងបានរាយការណ៍ជូនអង្គភាពស៊ីម៉ាក់ដើម្បីយកទៅកំទេចចោល ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។