ឃាត់ខ្លួន ៥៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេស កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ម្សិលមិញ។
តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៥៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣៦នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ២១នាក់។
ចំណែកវត្ថុតាង ចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(Ice)ចំនួន ២១,៧៤ក្រាម និង៩កញ្ចប់តូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។