រថយន្ត​ធំ បុក​រះ​ក្បាល​នាគ និង​រនាំង​ទ្រូង​អស់​ជាច្រើន​កំណាត់ នៅ​ផ្សារ​វាលរេញ​

ខេត្ត​ព្រះសីហនុ​៖ រថយន្ត​ធុន​ធំ​១​គ្រឿង បាន​បុក​រះ​ក្បាល​នាគ រនាំង​ទ្រូង​ផ្លូវជាតិ​លេខ​៤ ក្នុង​ប្រជុំជន​ផ្សារ​វាលរេញ ម្តុំ​ខាងមុខ​សាលាស្រុក​ព្រៃនប់ ខូចខាត​អស់​ជាច្រើន​កំណាត់ កាលពី​ម៉ោងជាង​១ យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៨​មករា​២០២១​។

​បើតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ទំនងជា​បើកបរ​ក្នុង​ល្បឿន​លឿន ទើប​បណ្ដាល​ឲ្យ​បុក​ខូចខាត ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ដូចនេះ តែ​សំណាងល្អ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​។

​ករណីនេះ នៅ​ព្រឹក​ថ្ងៃ​៨ ខែមករា ឆ្នាំ​២០២១​នេះ ទើប​សមត្ថកិច្ច​ជំនាញ ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សាទុក រងចាំ​ដោះស្រាយ​បន្ត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close