ទណ្ឌិត​៥​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ម្នាក់ ក្រោយ​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល

​ខេត្តកណ្ដាល​៖ ទណ្ឌិត​ចំនួន ៥​នាក់ ដែល​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល បាន​លួច​រត់ចេញ កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ តែ​ភ្លាមៗ ទណ្ឌិត​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​វិញ​។​

​មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល បានឱ្យដឹងថា ខណៈ​នេះ សមត្ថកិច្ច​កំពុង​តាម​ចាប់​ទណ្ឌិត​ចំនួន ៤​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន ក្នុងនោះ​ម្នាក់ ត្រូវបាន​ផ្តន្ទាទោស​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន និង​៣​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ករណី​លួច​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close