ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២៤៥​ករណី​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​

​ថៃ​៖ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ប្រទេស​ថៃ​បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ថ្មីៗ​ចំនួន​២៤៥​ករណី​ថែមទៀត ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគម៍ នេះ​បើតាម​សារព័ត៌មាន​ស៊ីន​ហួរ ។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់​គ្រប់​ស្ថានការណ៍ COVID-19 របស់​ថៃ លោក​វេជ្ជបណ្ឌិត ថា​វី​ស៊ីន វី​សា​នុ​យ៉ូ​ធី​ន បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងនោះ មាន​រហូតដល់​២២៤​ករណី​ជា​ករណី​ឆ្លង​នៅក្នុង​ស្រុក​ផ្ទាល់​តែម្តង ខណៈដែល ២១​ករណី​ទៀត គឺជា​អ្នក​ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ក្រៅប្រទេស​។​

​សូមជម្រាបថា មកទល់ពេលនេះ ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​សរុប ១​ម៉ឺន​២៩៨​ករណី ដោយ​ក្នុងនោះ​មាន​៨​ពាន់​១៥៧​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​២​ពាន់​១៤១​នាក់​ជា​ករណី​នាំចូល​។ ហើយ​ក្នុងចំណោម​ករណី​ឆ្លង​សរុប​ទាំងអស់​លើ​នោះ​ទៀតសោត មាន​៦៧​នាក់​ស្លាប់ និង ៦​ពាន់​៤២៨​នាក​បានជា​សះស្បើយ​ឡើងវិញ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close