FBI ប្រកាសអាសន្ន អាមេរិក​បញ្ជូនទាហាន​១៥​ពាន់​នាក់ ទៅ​ការពារ​ពិធី​ស្បថ​ចូលកាន​តំណែង​របស់លោក បៃ​ឌិន​

​ព័ត៌មាន AP និង CNN បាន​ផ្សាយ​ថា តាម​ព័ត៌មាន​ដែល​ក្រុម FBI ទទួលបាន ក្រុមបាតុករ នឹង​នាំគ្នា​ដង្ហែ​ក្បួន​នៅ​ថ្ងៃទី​២០​ខែមករា ឆ្នាំ​២០២១​។ ក្រុម​អ្នកស្រាវជ្រាវ​ជឿជាក់ថា មាន​ក្រុម​ចូលរួម​ធ្វើបាតុកម្ម​ប្រដាប់អាវុធ​ជា សមាជិក​ក្រុម​ឧទ្ទាម ។​

​មន្ត្រី FBI បាន​ឲ្យ​ដឹងថា ក្រុមបាតុករ​ប្រដាប់អាវុធ បាន​ឡើង​គម្រោង​ធ្វើបាតុកម្ម​នៅ​រដ្ឋ​ទាំង​៥០ ចាប់ពី​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២០​ខែមករា គឺជា​ថ្ងៃ​ដែល​លោក​បៃ​ឌិន​ស្បថ​ចូលកាន់​តំណែង​។ ជាមួយគ្នានេះ​ក្រុមបាតុករ មាន​គម្រោង​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០​ខែមករា ។ ព័ត៌មាន​ខាងលើ​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ពី​ការ​បង្ហូរឈាម​កាន់តែច្រើន​នៅ​ថ្ងៃ​លោក​បៃ​ឌិន​ឡើងកាន់តំណែង​។ តាម​ព័ត៌មាន​ពី​FBI និ​ឹ​ង​មានការ​បះបោរ​កើតឡើង ប្រសិនបើ​ប្រធានាធិបតី​ត្រាំ ត្រូវ​ដកហូត​តំណែង ។​

​មេបញ្ជាការ​ឆ្មាំ​ការពារជាតិ​អាមេរិក លោក Daniel Hokanson បាន​និយាយថា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បានអនុម័ត​ការដាក់​ពង្រាយ​ឆ្មាំ​ជាតិ​រាប់សិប​ពាន់​នាក់​នៅ​វ៉ាស៊ីនតោន​ឌី​ស៊ី ការពារ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក​បៃ​ឌិន​។​ ​លោក​Daniel Hokanson បាន​បញ្ជាក់ថា «​អាទិភាព​ដំបូងបង្អស់​របស់​យើង​គឺ​ការពារ​ពលរដ្ឋ​និង​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​។ ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​ទីប្រឹក្សា ហើយ​សម្រេច​ដាក់​កម្លាំង​ទាហាន​ការពារ រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​»​។​

​លោក​Daniel Hokanson បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន ឆ្មាំ​ការពារជាតិ​តែ​៦២​នាក់​ប៉ុណ្ណោះ​បានដាក់​ពង្រាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្រោយ​អំពើ​ហិ​ង​ហ្សា បង្កឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​លោក​ត្រាំ សម្រុកចូល​វិមាន​រដ្ឋសភា​រំខាន់​ដល់​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ៦​ខែមករា ឆ្នាំ​២០២១​កន្លងមក​។ នៅពេលនេះ​លោក​បានសម្រេច​បង្កើន​ចំនួន​ទាហាន​ការពារ​ឡើងដល់ ១៥០០០​នាក់ ត្រៀម​ទប់ទល់​ការវាយប្រហារ​ពី​ក្រុមបាតុករ​។​

​សកម្មភាព​ដាក់ពង្រាយ​កម្លាំង​ទាហាន​ការពារ ក្រោយពេល ក្រុម​FBI ព្រមាន​ថា​នឹងមាន​បាតុកម្មហិង្សា​កើតឡើង ក្នុង​ថ្ងៃ​លោក​បៃ​ឌិន​ចូលកាន់​តំណែង នា​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​។​ ​ពាក្យ​ព័ន្ធ​អំពើហិង្សា​នៅ​វិមាន​កា​ពី​តូ​ល លោក​ត្រាំ​បាន សារភាពថា លោក​ពិតជា មាន​កំហុស​នៅក្នុង​អំពើហិង្សា​នៅ​វិមាន​រដ្ឋសភា ។ នេះ​ជាការ​ទទួលស្គាល់​ដ៏​គ​ម្រ​របស់​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ក្រោយ មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ នៅ​រដ្ឋសភា លោក​Kevin McCarthy លើកឡើងថា​លោក​ត្រាំ​មាន​ចំណែក​ខុស នៅក្នុង​អំពើហិង្សា​នៅ​វិមាន​កា​ពី​តូ​ល ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close