ក្រុមអ្នកជិះម៉ូតូបង្ហោះបង្កភាពអនាធិបតេយ្យ ក្នុងមូលដ្ឋាន ត្រូវអប់រំណែនាំ
ខេត្តបាត់ដំបង៖ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ អនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹក នាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទាក់ឃាត់ក្រុមអ្នកជិះម៉ូតូបង្ហោះតាមដងផ្លូវបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ក្នុងនោះបានឃាត់អ្នកជិះម៉ូតូចំនួន ៧នាក់ និងម៉ូតូចំនួន ៥គ្រឿង។
ក្រោយធ្វើការសាកសួរ នគរបាលស្រុកបានធ្វើ ការអប់រំណែនាំ ដោយមានកិច្ចសន្យានិងឱ្យអាណាព្យាបាលមកធានាទៅមូលដ្ឋានវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។