មេឈ្មួញឈេីបីនាក់ដឹកជញ្ចូនបទល្មេីសព្រៃឈេីឆ្លងកាត់ខេត្តកំពង់ធំយ៉ាងរលូន
កំពង់ធំ ៖ សកម្មភាពដឹកជញ្ចូនបទល្មេីសព្រៃឈេីឆ្លងកាត់ខេត្តកំពង់ធំកាលពីយប់មិញនេះ ត្រូវបានរាយការណ៏មកថា មានមេឈ្មួញចំនួនបីនាក់ ដែលជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មេីសព្រៃឈេីមួយនេះ។ មេឈ្មួញឈេីទាំងបីនាក់នោះមានឈ្មោះដូចជា ទី១ ឈ្មោះ សេង ហុង ដឹកអុសនឹងកូនឈេីប៉ារាចេញពីក្រុមហ៊ុនអានម៉ារឌីចំនួនបួនឡាន ឡានទាំងនោះមានស្លាកលេខ 6404 0613 1232 1168។ ទី២ ឈ្មោះ ចែខេង ដឹកចេញពីក្រុមហ៊ុនព្រៃបារាំងចំនួនប្រាំឡានហេីយយប់មិញនេះឡានរបស់ ចែខេង ចេញចំនួនទាំងប្រាំឡានតែម្ដង ក្នុងនោះមានដឹកឈេីបីឡានពេញ នឹងដឹកកូនឈេីប៉ារាចំនួនពីរឡានដែលមានស្លាកលេខឡាន 1390 9243 1118 5929 5562។ ទី3 ឈ្មោះ សុង ដឹកចេញពីក្រុមហ៊ុនព្រៃបារាំងដូចគ្នា មានចំនួនបីឡានដឹកឈេីនឹងកូនឈេីប៉ារាដែលមាន ស្លាកលេខឡាន 0797 0738 9224។
សូមបញ្ជាក់ថា ការដឹកជញ្ចូនបទល្មេីសព្រៃឈេីរបស់មេឈ្មួញទាំងបីខាងលេីនេះគឺគ្មានច្បាប់ឬប៉េសេទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។