តំបន់​ខ្លះ​ស្ថិតនៅក្នុង​ប្រទេស​តំបន់​អាស៊ាន ក៏មាន​ព្រិល​ធ្លាក់​ដែរ​

​ប៉ុន្មាន​ថ្ងៃ​កន្លងមក អាកាសធាតុ​ត្រជាក់​បាន​គ្រប់​ដណ្តប់​នៅ​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន ដោយ​តំបន់​ខ្លះ​មាន​សីត​ណ្ហ​ភាព​ធ្លាក់​ក្រោម ០ អង្សា​សេ​មាន​ព្រិល​ធ្លាក់​ផងដែរ មិន​ចាញ់​តំបន់​ផ្សេងៗ​នោះឡើយ​។​

​តំបន់​ដែលមាន​ព្រិល​ធ្លា​ក់នៅ គឺ​ស្ថិតនៅ​តំបន់ភ្នំ សា​ប៉ា ខេត្ត​ឡាវ​កាយ ប្រទេស​វៀតណាម ប៉ុន្មាន​ថ្ងៃ​កន្លងមក អាកាសធាតុ​ត្រជាក់ រហូតដល់ -៨ អង្សា​សេរ ។ ចំណែក​នៅ ខេត្ត​ឡាង​ស៊ឺង អាកាសធាតុ​ត្រជាក់​-២​អង្សា​សេ​។ ខេត្ត ដៀង​បៀ​ង​សីត​ណ្ហា​ភាព​ស្ថិត​០,៥​អង្សា​សេ​និង​ហា​យ៉ាង​២​អង្សា​សេ​។​ ​នៅ តំបន់ភ្នំ​សា​ប៉ា ប្រទេស​វៀតណាម មាន​ព្រិល​ធ្លាក់ រយៈពេល ប្រមាណ​៣០​នាទី នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃទី ១១​ខែមករា​ឆ្នាំ​២០២១​។ ពលរដ្ឋ​នៅ​ទីនោះ​បានឃើញ​ទិដ្ឋភាព​ស​គ្រប់​ដណ្តប់ ក្នុង​តំបន់​ទាំងមូល​​។

​អាកាសធាតុ​ត្រជាក់​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ និង​ការធ្វើដំណើរ​ដោយសារតែ​ផ្លូវ​ថ្នាក់រ​អ៊ិ​ល​ខ្លាំង​បង្ក​គ្រោះថ្នាក់​គ្រប់ពេលវេលា ។ សត្វ​គោ ក្របី និង​សត្វ​ចិញ្ចឹម​ជាច្រើន​ទៀត បាន​ងាប់​ដោយសារតែ​អាកាសធាតុ​ត្រជាក់​មិន​ធ្លាប់មាន​។ សត្វ​គោ ក្របី​ខ្លះ​ត្រូវបាន​ម្ចាស់​យក​អាវ​ភ្លៀង​ពាក់​ឲ្យ​ដើម្បី​ទប់ស្កាត់​អាកាសធាតុ​ត្រជាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close