ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ជាង ៣៦​លាន​រៀល ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​តំណាង ដែលមាន​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុំ គឹម​សាន្ដ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ចំនួន ៣៦.៤១១.៥០០​រៀល ជូន​ដល់គ្រួសារ​​សព​លោក ព្រិន្ទបាលឯក គុណ ឌី សមាជិក​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ក្នុងនោះដែរ​ក្នុងនាម​ជា​តំណាង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុំ គឹម​សាន្ត បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់​សមាជិក ដែល​ធ្លាប់បាន​បំពេញភារកិច្ច​ការងារ​កន្លងមកនេះ​។ និង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close