ពលករខ្មែរ ១៥នាក់ទៀត ដែលទើបមកពីប្រទេសថៃ ឆ្លងជំងឺកូវីដ១៩ ខណៈមានជាសះស្បើយ៤នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការរកឃើញពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃចំនួន ១៥នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ៤នាក់។
ក្រសួងបញ្ជាក់ថា ពលករខ្មែរទាំង១៥នាក់ ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មី៖
មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ។ ក្នុងអ្នកជំងឺ ៩នាក់ បានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង, ៥នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ដោយឡែកអ្នកជំងឺជាសះស្បើយទាំង៤នាក់ ក៏ជាពលករខ្មែរ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន៤២៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៨១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។