តុលាការកំពូលកូរ៉េខាងត្បូង សម្រេចដាក់ទោសអតីតប្រធានាធិបតីជាប់គុក២០ឆ្នាំ
នៅថ្ងៃទី ១៤ខែមករាឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បុង នៅថ្ងៃទី១៤ខែមករា បានប្រកាសសាលក្រម រក្សាទោសជាប់គុក ២០ឆ្នាំដដែល ពុករលួយ និងទោសផ្សេងៗជាច្រើនទៀត ដល់អតីតប្រធានាធិបតី Park Geun Hye ។
សេចក្តីសម្រេចរបស់តុលាការ មានន័យថា លោកស្រី Park Geun Hye នឹងត្រូវជាប់គុកសរុប២២ឆ្នាំក្នុងនោះ ២០ឆ្នាំសម្រាប់ បទល្មើសពុករលួយនិង២ឆ្នាំទៀត គឺជាការគេងប្រវ័ញអំណាច ។ តាមសារព័ត៌មាន AP បានផ្សាយថា ជាមួយនឹងការជាប់ពន្ធនាគារខាងលើ លោកស្រី Park Geun Hye អាចនឹងទទួលបានការលើកលែងទោសពីប្រធានាធិបតីម៉ូន ជេអ៊ីន។
ប៉ុន្តែមកទល់ពេលនេះ ប្រធានាធិបតី ម៉ុន មិនទាន់មានគម្រោង លើកលែងទោសដល់ លោកស្រី Park Geun Hye នៅឡើយទេ។
កន្លងមកប្រធានគណបក្សប្រជាធិបតេយ្យ លោក Lee Nak Yon បានស្នើលើកលែងទោសដល់ លោកស្រី Park និងអតីតប្រធានាធិបតី Lee Myung Bak ដូចជាការបង្ហាញពីសាមគ្គីភាពជាតិ ។ លោក Lee Myung Bak ត្រូវបានកាត់ទោសជាប់គុក ១៧ឆ្នាំពីបទពុករលួយ។
លោកស្រី Park អាយុ៦៨ឆ្នាំ គឺជា ជនរងគ្រោះនៅក្នុងការសងសឹកនយោបាយ។ លោកស្រី បានបដិសេធ ចូលរួម សវនាវការកាលពីខែតុលា ឆ្នាំ២០១៧ ហើយលោកស្រីក៏មិនបង្ហាញវត្តមាននៅក្នុងតុលាការនាថ្ងៃទី ១៤ខែមករាឆ្នាំ២០២១ នេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។