បង្ក្រាប​គ្រឿងញៀន ៤១​ដុំ ឃាត់ខ្លួន​ជនជាតិ​ឡាវ ២​នាក់ នៅ​ព្រំដែន​កម្ពុជា​-​ឡាវ​

​ខេត្តស្ទឹងត្រែង​៖ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់ ស្ថិតនៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនជាតិ​ឡាវ​ចំនួន ២​នាក់​។​

​ក្នុងករណី​បង្ក្រាប​ករណីនេះ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆាំ្ន​២០២០​នេះ មន្ត្រី​ជំនាញ បានបង្ហាញ​ទីតាំង​លាក់​គ្រឿងញៀន ដោយ​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា (ICE) ចំនួន ៤១​ដុំ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close