រាជរដ្ឋាភិបាល អំពាវនាវដល់ពលករកម្ពុជា កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមបន្តស្នាក់នៅ និងចៀសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមស្នាក់នៅក្នុងប្រទេសថៃបន្តទៀត ចៀសសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេសថៃ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។