ឧទ្យានជាតិវើនសៃសៀមប៉ាង ជាកន្លែងអាចមើលឃើញសត្វទោចថ្ពាល់លឿង ដែលជាប្រភេទរងគ្រោះជិតផុតពូជ
តាមរយៈក្រសួងបរស្ថាន ឧទ្យានជាតិវើនសៃសៀមប៉ាង ជាទីកន្លែងតែមួយគត់ ដែលអ្នកទេសចរណ៍អាចឃើញសត្វទោចថ្ពាល់លឿង ដែលជាប្រភេទរងគ្រោះជិតផុតពូជ។ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង សហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប បានទទួលការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគិរី និងដៃគូ កំពុងបង្កើតកញ្ចប់ទេសចរណ៍សត្វទោច ដើម្បីបង្កើនការគ្រប់គ្រងធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។