ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៧៤ករណីទៀត ក្នុងសហគមន៍ នៅខេត្តសាមុតសាខន
ប្រទេសថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យនេះ រកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៣៧៤ករណីបន្ថែមទៀត ដែលក្នុងនោះភាគច្រើនត្រូវបានរកឃើញក្នុងខេត្ត សាមុត សាខន។
អ្នកនាំពាក្យមជ្ឍមណ្ឌលគ្រប់គ្រង COVID-19 របស់ថៃ លោក ថាវីស៊ីព វីសានុយោធីន បាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់នេះ មាន៣២១ករណី ក្នុងនោះមានទាំងជនបរទេស៣១១នាក់ ហើយភាគច្រើននៃអ្នកទាំងនេះគឺនៅក្នុងខេត្ត សាមុត សាខន ខណៈ៤៣ករណីទៀត គឺជាករណីឆ្លងនៅក្នុងស្រុក និង១០ករណីទៀតជាអ្នកមកពីបរទេស ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស១ម៉ឺន២ពាន់៥៤ករណីក្នុងនោះមានអ្នកស្លាប់ ៧០នាក់ និងអ្នកជាសះស្បើយ៩ពាន់១៥នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។