បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពចុះត្រជាក់ដល់ ១៣អង្សាសេ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែមករា ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ។ នៅថ្ងៃទី ២៣-២៦ ខែមករា ព្រះរាជាណាចក្រម្ពុជា នឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៧-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
* នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមាមានពី ២០-២៥°C និងអតិបរមាមានពី ៣០-៣៤ °C ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង ។
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៣-១៨ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
* នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២១°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ខ្ពង់រាបភាគខាងកើត ។
៣៖ តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* នៅថ្ងៃទី ២៣-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។