វិមាន​កា​ពី​តូ​ល​ត្រូវ​បិទ​ក្នុងពេល​កំពុងតែ​ហ្វឹកហាត់​សម្រាប់​ពិធី​ចូលកាន់​តំណែង​របស់លោក​បៃ​ឌិន​

​ក្រុម​ចារកិច្ច​អាមេរិក បានប្រកាស​ឲ្យ​ដឹងថា​វិមាន​កា​ពី​តូ​ល ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១៨​ខែមករា (​ពេលវេលា​អាមេរិក​) ក្រោយពេល​មាន​ភ្លើង​ឆេះ​នៅក្បែរនោះ​។​ ​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា វិមាន​កា​ពី​តូ​ល​ត្រូវ​បិទ​ក្នុង​រយៈពេល​ខ្លី​ចំពេល​ដែល កំពុងតែ​ហ្វិ​ក​ហាត់ សម្រាប់​ពិធី​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី អាមេរិក ។

សារ​ជូនដំណឹង​មួយ ត្រូវបាន​ផ្ញើ​ទៅកាន់​សមាជិកសភា ដោយ​រៀបរាប់ថា មិន​អនុញ្ញាត​ឲ្យ​ចូល ឬ​ចេញពី​បណ្តុំ​អគារ​សភា​ឡើយ នៅវេលា​ម៉ោង​១០៖៣០​នាទី​ព្រឹក (​ម៉ោង​ក្នុង​តំបន់​)​។ អ្នក​នៅ​ខាងក្នុង​អគារ ត្រូវបាន​ណែនាំ​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​បង្អួច និង​ទ្វារ ផ្នែក​ខាងក្រៅ​។ ចំណែក​អ្នក​នៅ​ខាងក្រៅ​អគារ​វិញ ត្រូវ​រក​កន្លែង​ជ្រក​។​ ​អ្នក​នៅក្បែរ​វិមាន​បាន​រាយការណ៍​ថា មាន​ផ្សែង​ហ៊ុយ ត្រូវបាន​គេ​មើលឃើញថា បាន​ហ៊ុយ​ឡើង នៅក្បែរ​ខាងក្រោយ​វិមាន Capitol​។​

​គួរ​បញ្ជាក់ថា វិមាន Capitol នៅពេល​បច្ចុប្បន្ននេះ ត្រូវបាន​ដាក់ពង្រាយ​ក​ម្លាំ​ង​យោធា​ការពារ នៅមុន​ពេល​ពិធី​ឡើងកាន់តំណែង ជា​ប្រធានាធិបតី របស់លោក Joe Biden នៅ​សប្តាហ៍​នេះ​, ដោយសារ​ប៉ូលិស​បាន​បង្កើន​ការការពារ​សន្តិសុខ បន្ទាប់ពី​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ បាន​សម្រុកចូល​អគារ​វាយប្រហារ​លើ​ប៉ូលិស​កាលពីពេល​ថ្មីៗ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close