អាជ្ញាធរខណ្ឌដូនពេញ ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ ១៣​នាក់ ដែល​ឈរ​នៅតាម​របង និងក្រោម​ដើមឈើ

​ភ្នំពេញ​៖ ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ កាលពី​យប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ បើក​ប្រតិបត្តិ​ការចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ រួមទាំង​អ្នក​គក​ជេរ (​អ្នក​ចាប់​ម៉ូយ​) នៅ​ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​។

​ជា​លទ្ធផល​នៃ​ការបង្ក្រាប​នេះ កម្លាំង​ប្រជា​ការពារ​ខណ្ឌ បានធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​រួមទាំង​អ្នក​គួ​ក​ជេរ​(​អ្នក​ចាប់​ម៉ូយ​)​សរុប​ចំនួន ១៣​នាក់​(​ស្រី​១១​នាក់​) បញ្ជូនមក​សាលាខណ្ឌ​ដូនពេញ ដើម្បី​រៀបចំ​ឯកសារ បញ្ជូន​បន្តទៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close