ម្តាយ​និង​កូន ចុះជួយ​សុខន​ធ្លាក់ចូល​ស្រះ​ទឹក លង់​ស្លាប់​ទាំងពីរ

​ខេត្ត​ព្រះសីហនុ​៖ ស្ត្រី​ចំនួន ២​នាក់ ជា​ម្តាយ​និង​កូន បាន​លង់ទឹក​ស្លាប់ កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ព្រែក​កណ្ដាល​ស្រះ​ចិញ្ចឹម​ត្រី​មួយកន្លែង ក្នុងភូមិ​ដើមថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ឈ្មោះ មិន សុភាព ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​ជា​ម្ដាយ​) និង​ឈ្មោះ យឹម គឹម​មួយ ភេទ​ស្រី អាយុ​១៦​ឆ្នាំ (​ជា​កូន​) អ្នក​ទាំង​២ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ បានឃើញ​ជនរងគ្រោះ​ម្ដាយ​និង​កូន ជិះ​ម៉ូតូ​ចូលទៅ​កន្លែងកើតហេតុ សង្ស័យ​ជនរងគ្រោះ ចុះទៅ​ជួយ​សត្វ​ឆ្កែ​របស់ខ្លួន ដែល​ធ្លាក់​ចូលក្នុង​ស្រះ ទើប​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​តែម្តង​។ ​ករណីនេះ សមត្ថកិច្ច​ជំនាញ បានធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​បញ្ជាក់​ពី​ការស្លាប់​របស់​ជនរងគ្រោះ​ទាំង​២​នាក់ និង​ចាត់ការ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close