ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ៧​នាក់​ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ខណៈ​មាន​អ្នកជា​សះស្បើយ ៦​នាក់​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​ពលករ​ខ្មែរ​ចំនួន ០៧​នាក់​ថែមទៀត ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ខណៈ​អ្នកជំងឺ​ចំនួន ០៦​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រសួង បញ្ជាក់ទៀតថា ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ឆ្លង​កូ​វីដ​១៩ ទាំង​០៧​នាក់​រួមមាន​៖

១៖ បុរស​ជនជាតិខ្មែរ​អា​យុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១​។​

២៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១​។​

​សូម​កត់សម្គាល់ថា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​០២ របស់​បុគ្គល​ទាំង ០២​រូប ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

៣៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ប៉ែន​មាស ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ។​

៤៖ បុរស​ជនជាតិខ្មែរ អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ប៉ែន​មាស ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ។​

៥៖ បុរស​ជនជាតិខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​។​

៦៖ បុរស​ជនជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ។​

៧៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ។​

​សូម​កត់សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង​០៥​រូប​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

​ចំណែក អ្នកជា​សះស្បើយ​ទាំង ៦​នាក់ ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ដែលមាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្ត​ប៉ៃលិន និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៤៤៨​នាក់ ក្នុងនោះ​អ្នកជំងឺ​៣៩២​នាក់​ជាសះស្បើយ និង​អ្នកជំងឺ ៥៦​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close