ដឹងអត់! ភ្នំបាខែង កសាងប្រាសាទលើគ្រឹះប៉ុន្មានជាន់?
ខេត្តសៀមរាប៖ ភ្នំបាខែង ជាភ្នំធម្មជាតិ មានអាយុកាលរាប់លានឆ្នាំ។ នៅកំពូលភ្នំ កាលពីចុងស.វ.ទី៩ នៃគ.ស. ដូនតា បានកសាងប្រាសាទលើគ្រឹះប្រាំជាន់។ នៅជិតគ្រឹះ មានសំណង់ប្រាសាទបុរាណច្រើនទៀត។ សូមអញ្ជើញរាប់ចំនួនប្រាសាទនៅលើភ្នំនោះ ពេលអ្នកបានឡើងទៅដល់។
សំណង់ប្រាសាទទាំងនោះ ប្រហែលជាមានរឿងរ៉ាវច្រើនពាក់ព័ន្ធដែលត្រូវស្រាវជ្រាវបន្ថែម។ ភ្នំបាខែងធ្លាប់មានភ្ញៀវជាតិ និងអន្តរជាតិច្រើនកុះករ នៅមុនពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ទៅមើលប្រាសាទ ថ្ងៃលិច សំណង់ធារាសាស្ត្របារាយណ៍ និងប្រាង្គប្រាសាទអង្គរវត្ត។ ដើមគ.ស.២០២១ នេះ ជាឱកាសដែលខ្មែរត្រូវជួយខ្មែរ និងជាឱកាសដែលគួរខ្មែរអញ្ជើញទៅលេងភ្នំនោះ ព្រោះក្នុងពេលនេះ មិនមានភ្ញៀវច្រើន។
កូនខ្មែរសូមគោរពស្នាដៃ និងទេពកោសល្យដូនតា។ ជាអកុសល ប្រាសាទ និងចម្លាក់មួយចំនួនលើភ្នំទ្រុឌទ្រោម និងខូច។ នៅ ស.វ.ទី២១ នេះ រដ្ឋាភិបាលអាមេរិចបានគាំទ្រជំនាញការខ្មែរធ្វើការជួសជុលបេតិកភណ្ឌដ៏មហាសាលនេះ ទុកជាកេរដំណែលមនុស្សជាតិគ្រប់ជំនាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។