រឿងដែលលោកបៃឌិនធ្វើមុនគេបង្អស់ពេលចូលកាន់តំណែង គឺនាំអាមេរិកចូល WHO វិញ
ដោយសារតែការឆ្លងរាលដាលកូវីដ១៩ កើនឡើងនៅលើពិភពលោក ហើយតួនាទីរបស់អង្គការសុខភាពពិភពលោកពិតជាសំខាន់ នៅក្នុងសង្គ្រាមប្រឆាំង កូវីដ១៩ ។ ទាំងនោះហើយបានជា លោកបៃឌិន នឹងនាំអាមេរិកចូល អង្គការសុខភាពពិភពលោកភ្លាមក្រោយចូលកាន់តំណែង។
នៅដល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះលោកបៃឌិននឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិក ជាផ្លូវការ ហើយលោកនឹងសម្រេចកែប្រែគោលនយោបាយ មួយចំនួន របស់អតីតប្រធានាធិបតី ។ អ្វីដែលលោកបៃឌិនធ្វើមុនគឺគឺនាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ និងចូលរួមជាមួយកម្មវិធី វ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។
តាមប្រភពព័ត៌មាន ក្រោយពេលចូលកាន់តំណែង នៅថ្ងៃទី ២០ខែមករា លោកបៃឌិន និង ប្រែក្រឡាស់នយោបាយរបស់លោកត្រាំចំនួន ១៥ចំណុច របស់លោកត្រាំ ក្នុងនោះមាន នាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ ។ តាមឯកសារ ដែលក្រុមផ្លាស់ប្តូរអំណាចរបស់លោកបៃឌិនបានប្រកាសថា រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបៃឌិន នឹងចូលរួមកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក នៅក្នុងសប្តាហ៍នេះស្តីពី សង្គ្រាមប្រឆាំងកូវីដ១៩។ ក្រោយជួបពិភាក្សា អាមេរិក និងសហការណ៍ជាមួយ WHO ដើម្បីកែទម្រង់ អង្គការសុខភាពពិភពលោក។
កាលពីឆ្នាំ ២០២០ ប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសថា អាមេរិកនឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ។ លោកត្រាំ បានរិះគន់យ៉ាងខ្លាំងដល់ អង្គការ WHO ថាចាយលុយអាមេរិកគាំទ្រ ប្រទេសចិន។ កាលពីមុនអាមេរិក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងអង្គការ WHO ហើយការសម្រេចរបស់លោកត្រាំ ដកអាមេរិកចេញពីអង្គការនេះ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីរដ្ឋសភាអាមេរិក ក៏ដូចជាសភាអឺរ៉ុប ។ រហូតមកទល់ពេលនេះ អង្គការ WHO ដើរតួនាទីយ៉ាងសំខាន់ ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។