រថយន្តចំនួន៤គ្រឿងបានបុកបន្តកន្ទុយគ្នានៅស្រុកក្រឡាញ់

សៀមរាប ៖ នៅព្រឹកថ្ងៃ ១៨ មិថុនា ២០១៨ នេះតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញដល់កន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រថយន្ត ៤ គ្រឿង បានបុកបន្តបន្ទាប់ នៅស្រុកក្រឡាញ់កាលពីម្សិលមិញ ដែលបណ្តាលអោយមនុស្ស ០១ (ម្នាក់)ស្លាប់ និង០៧ នាក់រងរបួសធ្ងន់ ស្រាវ គឺរកឃើញថាបង្កឡើងដោយរថយន្តដឹកជ្រូក។

ដើមហេតុគឺ រថយន្តដឹកជ្រូក បានដាច់ដៃឃ្លោង (rolltill)ហើយរ៉េចង្កូចពេញផ្លូវហើយបានបុករះដៃស្ពានផ្នែកខាងកើតរហូត បន្ទាប់មកទៅបុករថយន្ត ហាយលែនដឺពីក្រោយ បណ្តាលអោយបែកកញ្ចក់ផ្នែកក្រោយ របស់ហាយលែនដឺ ពេលនោះរថយន្តហាយលែនដឺបានគេចទៅខាងស្តាំ ទើបបុកជាមួយឡានឆ្លាម (រថយន្តឆ្លាមបានគេចរហូតធ្លាក់វាលស្រែ) បន្ទាប់មកឡានហាយឡែនដឺបានទៅបុកជាមួយឡាន Luxus 330 (ខូចខាតតិចតួច)ហើយរថយន្តហាយឡែនដឺបានក្រឡាប់លើផ្លូវតែម្តង។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ពេលនេះរថយន្ត ម្ចាស់ឡានឆ្លាមនិង Luxus 330 បានប្តឹងទាមទារសំណងពីរថយន្តហាយឡែនដឺទាំងស្រុង ចំណែកឯរថយន្តហាយលែនដឺ ប្តឹង អោយរថយន្តដឹកជ្រូកជាអ្នកទទួលខុសត្រូវ ពីព្រោះឡានដឹកជ្រូកជាអ្នកបង្ករហេតុ។

ទោះជាយ៉ាងណាក៍ដោយភាគីទាំងអស់ទាមទាររកយុត្តិធម៌រៀងៗខ្លួន តែដំណោះស្រាយយ៉ាងណាសូមតាមដានពេលក្រោយ ខណះពេលនេះអ្នកបើកបរឡានដឹកជ្រូកគេចខ្លួនបាត់ស្រមោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close