ជើងសិប្បនិម្មិត​ថ្មី ផ្តល់ជូន​រងគ្រោះ​ដោយសារ​មីន យកទៅ​ប្រើប្រាស់​

ខេត្តបាត់ដំបង​៖ មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តបាត់ដំបង បានធ្វើ​ការផ្តល់​ជើងសិប្បនិម្មិត​ថ្មី ជូន​ដល់​លោក យ៉ាន់ ហេង ដែលជា​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន​យកទៅ​ប្រើប្រាស់​ក្នុងការ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការងារ​ប្រចាំថ្ងៃ​។​

​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​បាន​នឹង​កំពុង​ជួយ​អភិវឌ្ឍន៍ និង​កាត់បន្ថយ​ភាព​ភាពក្រីក្រ​របស់​បងប្អូន​ជនពិការ​ទាំង​នៅក្នុង​សហគមន៍ និង​តាម​ទីជនបទ​ឆ្ងាយៗ តាមរយៈ​ការផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទាន​ដល់​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ជនពិការ​ទូទៅ​។

​អាជ្ញាធរ​មីន នឹង​បន្ត​ជួយ​កៀរគរ​ធនធាន​ពី​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការបន្ត​និរន្ត​ភាព​ផ្តល់​សេវា​របស់ខ្លួន​ដល់​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​ស​.​ផ​.​ស និង​ជនពិការ​ទូទៅ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close