ទុកកូនតូចនៅផ្ទះដាំបាយ ផ្ទុះធុងហ្គាសឆាបឆេះផ្ទះអស់ ១ខ្នង

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ផ្ទះ១ខ្នង ទំហំ៦គុណ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារផ្ទុះធុងហ្គាស។ ហេតុការណ៍នេះកើតឡើង កាលពីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ឃុត ធី ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិខាងលើ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៣នាក់ (ស្រី០១នាក់)។ ចំណែកកូនប្រុស ឈ្មោះ ប៉េង គ្រី អាយុ១២ឆ្នាំ ជាដាំបាយ មិនប្រយ័ត្នក៏ធ្វើឲ្យផ្ទុះធុងហ្គាស បណ្តាលឲ្យឆេះផ្ទះតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។