រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយទៀត នឹងបើកដំណើរការនៅកម្ពុជា ក្នុងទុនជិត ៦លានដុល្លារ
ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន NEW ERA (CAMBODIA) CASHMERE TEXTILE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំង វិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១A ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៥១កន្លែង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។