សម្ដេច​តេជោ ​ហ៊ុន សែន ស្ដី​បន្ទោស​អភិបាលខេត្តតាកែវ

តាកែវ ៖ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ ចំនួន​ជាង​១​ម៉ឺន​៧​ពាន់​នាក់​មកពី​រោងចក្រ ​សហគ្រាស​ចំនួន​១៣ ​ក្នុង​ខេត្តតាកែវ ​ ​នៅ​ភូមិ​ត្រពាំង​អង្គ ​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ ​ខេត្តតាកែវ ​នៅព្រឹកថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​​២០១៨នេះ​ សម្ដេច​តេ​ជោ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្ដីបន្ទោស​អភិបាលខេត្ត​តាកែវ លោក អ៊ូច ភា​ ថា ​​មិន​ចេះ​ធ្វើការ​ និង​មិន​ចេះ​ឆ្លើយ​​ពី​តម្រូវ​ការ​ប្រជាពលរដ្ឋចំពោះ​មុខ​​នាយករដ្ឋមន្ត្រី។

សម្តេច​តេ​ជោ​ស្ដីបន្ទោសដល់អភិបាលខេត្តតាកែវថា “កុំ​មើល​ហើយ​បាន​តែ​មើល​ មើល​ហើយ​​ត្រូវ​ពិនិត្យមើល​ ដោះ​ស្រាយ​របៀប​យ៉ាង​មិច..? គ្រាន់​តែ​ជញ្ជាំង​​សាលា​សោះ​ ទុក​ឲ្យ​នាយក​សាលា​ ខល​មិន​ ​សុំ​នាយក​រដ្ឋមន្ដ្រី​”។ សម្ដេចមានប្រសាសន៏បន្ថែមទៀតថា “ពួកនេះ ​ឆ្លើយ​របៀប​តែ ស៊ូ ​ភារិន្ទ ឬ ​ស្រី ​បេន ព្រោះ​ពួក​នេះ​មាន​គ្រូ​តែមួយ”។

សម្តេចតេជោ ​ហ៊ុន សែន​ បានអំពាវនាវ​ឱ្យ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​តាមដាន​សំណូម​ពរ​ រាល់កង្វល់​​របស់ប្រជាពលរដ្ឋ​តាម​​​រយៈ​ Comment ​Facebook ​នាយករដ្ឋមន្ត្រី​ និង​ត្រូវ​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាពបំផុត ​…កុំចាំ​តែ​នាយករដ្ឋមន្ត្រីពេក។

ទន្ទឹមនឹងនោះ សម្ដេចបានសំណូមពរដល់ប្រ​ជា​ពលរដ្ឋកុំខឹង​គោ​វាយរទេះ​ ​កុំខឹង​មេភូមិស្អប់​​នាយក​រដ្ឋមន្ត្រី ត្រូវ​មាន​ការ​ថ្លឹងថ្លែង និង​ពិចារ​ណាថា ​តើ​ការ​ដឹក​នាំ​របស់​សម្តេច​ រវាង​គុណសម្បត្តិ ​និង​គុណ​វិបត្តិ​មួយ​ណាធំ​ជាង។

ជាចុងក្រោយសម្ដេច អំពាវនាវកុំឲ្យ​មាន​ការភ្នាល់បាល់ក្នុងរដូវប្រកួតបាល់ទាត់ពិភពលោកផងដែរ។

អភិបាលខេត្ត​តាកែវ លោក អ៊ូច ភា​ (រូបខាងស្ដាំ)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close