លោក បៃ​ឌិន ចុះហត្ថលេខា​លើ​ច្បាប់​បង្ខំ​ឲ្យ​អ្នក​ចូលក្នុង​ទឹកដី​អាមេរិក ត្រូវធ្វើ​ច​ត្តា​ឡី​ស័កទាំងអស់​

​ប្រធានាធិបតី​អាមេរិក លោក ចូល​បៃ​ឌិន បាន​ចុះហត្ថលេខា លើ​ច្បាប់ ទប់ស្កាត់​កូ​វីដ​១៩ ដោយ​បង្ខំ​ឲ្យ​អ្នក​ដែល​ចូលក្នុង​ទឹកដី​អាមេរិក​តាម​ជើងហោះហើ​ទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ទាំងអស់ ហើយ​អ្នកដំណើរ​ត្រូវ ពាក់​ម៉ាស់​ការពារ​ទាំងអស់​។​ ​មានប្រសាសន៍​នៅ​សេត​វិមាន ប្រធានាធិបតី ចូ​បៃ​ឌិន បាន​ចុះហត្ថលេខា​លើ​ច្បាប់​ចំនួន​១០ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ។ លោក​បៃ​ឌិន​បាន​លើកឡើងថា ក្រៅពី​ការពាក់​ម៉ាស់ អ្នក​ដែល​ចូល​ពី​ក្រៅ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្តរ​កកូ​វីដ​១៩ ។​

​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក លោក Anthony Fauci បាន​និយាយថា ការឆ្លង​រាតត្បាត COVID-19 នៅក្នុង​សហរដ្ឋអាមេរិក អាច​នឹង​ឡើង​ចំណុចកំពូល ក្នុងពេល​ឆាប់ៗ​នេះ ដោយ​ផ្អែកលើ​អាត្រា​អ្នក​ឆ្លង​ក្នុង​រយៈពេល ០៧​ថ្ងៃ​ចុង​ក្រោយនេះ​។​

​លោក Anthony Fauci បាន​ថ្លែង​ដូចខាងលើ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ នៅឯ​សេត​វិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។ លោក Fauci ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា វ៉ាក់សាំង​ដែល​ក្រុមហ៊ុន​អាមេរិក​ផលិតឡើង គឺមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា COVID-19 ទម្រង់​ថ្មី​។ អ្នកជំនាញ​កំពូល​រូបនេះ ក៏​មិន​ភ្លេច​បង្ហើប​រឿង​មួយទៀត​ដែរ​ថា ពេលនេះ​លោក​មាន​អារម្មណ៍​ពោរពេញ​ដោយ​សេរីភាព ក្នុងការ​បំពេញការងា​រ​របស់ខ្លួន ជាមួយ​រដ្ឋបាល​ថ្មី​របស់លោក ចូ បៃ​ដិ​ន ដោយ​លោក​អាច​ផ្ដោតលើ​វិទ្យាសាស្ត្រ ដោយ​មិនចាំបាច់​ភ័យខ្លាច​ពី​ការ​លូកលាន់​។​

​ការឆ្លង​រាតត្បាត COVID-19 នៅក្នុង​សហរដ្ឋអាមេរិក បាន​ស្ថិត​នៅក្រៅ​ការគ្រប់គ្រង អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដោយ​បច្ចុប្បន្ន​ប្រទេស​មហាអំណាច​ផុត​លេខ​មួយ​នេះ មាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ច្រើន​ដាច់​គេ​នៅលើ​ពិភពលោក ខណៈ​ចំនួន​អ្នកស្លាប់​បាន​កើន​លើស ៤​សែន​នាក់​ទៅហើយ​គិត​ត្រឹម​សប្តាហ៍​នេះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close