អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ឥណ្ឌា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៥​នាក់​

​ឥណ្ឌា​៖ យ៉ាងហោចណាស់​មាន​មនុស្ស​០៥​នាក់​បាន​បាត់​បង់ជីវិត បន្ទាប់ពី​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ បាន​ឆាបឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង COVID-19 មួយកន្លែង ដែល​ធំជាងគេ​បំផុត​របស់​ពិភពលោក​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​ប្រភព​បានអោយដឹងថា អគ្គិភ័យ​ខាងលើនេះ បាន​ឆាបឆេះ​នៅ​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា (SII) ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​លើ​ពិភពលោក និង​ជាទី​ដែល​វ៉ាក់សាំង​រាប់លាន​ដូ​ស​របស់​ក្រុមហ៊ុន Oxford / AstraZeneca កំពុង​ផលិត​នៅ​ទីនោះ​។​

​ភ្លាមៗ​នោះ នៅ​មិនទាន់មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​គ្រោះថ្នាក់ និង​មូលហេតុ​នៃ​អគ្គិភ័យ​នៅឡើយ​ទេ ប៉ុន្តែ​គេ​ជឿថា វា​ឆាបឆេះ​ចេញពី​អគារ​មួយ ដែល​កំពុង​សាងសង់ ហើយ​មិនមែនជា​កន្លែង​ស្តុក​វ៉ាក់សាំង​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close