សិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ក្នុងស្រុករវៀង ត្រូវសមត្ថកិច្ចចុះបង្ក្រាប និងដកហូតវត្ថុតាង
ខេត្តព្រះវិហារ៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញ ចុះបង្ក្រាប និងដកហូតវត្ថុតាងមួយចំនួនធំ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានរឹបអូសវត្ថុតាង រួមមាន៖ ម៉ូទ័រឈូស ម៉ូទ័រវាល ម៉ូទ័រស្វាន តាបជ្រៀកឈើ និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀត រួចបញ្ជូនទៅរក្សាទុកដើម្បីចាត់ការទៅតាមច្បាប់។
អាជ្ញាធរបញ្ជាក់ថា ទីតាំងសិប្បកម្មកែច្នៃឈើខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះអប់រំណែនាំជាច្រើនដងមកហើយ តែមិនព្រមអនុវត្តតាមនោះទេ ផ្ទុយទៅវិញម្ចាស់ទីតាំងសិប្បកម្មនេះ អាងខ្នង អាងខ្សែ ទើបមិនមានអ្នកណាហ៊ានទៅបង្ក្រាបនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។