បុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារកម្ពស់ជាង ២០ជាន់ ស្លាប់ភ្លាមៗនៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗ ក្រោយធ្លាក់ពីលើអាគារកម្ពស់ជាង ២០ជាន់ ចូលមកក្នុងផ្ទះពលរដ្ឋ មួយកន្លែង នៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃ២៦ ខែមករា ឆ្នាំ២០២១នេះ ក្នុងក្រុម៧ ភូមិ១ សង្កាត់លេខ៣ ក្រងព្រះសីហនុ ។
ករណីនេះ ភ្លាមសមត្ថកិច្ច នៅមិនទាន់ស្គាល់ឈ្មោះ អត្តសញ្ញាណជនរងគ្រោះនៅឡើយ ហើយបច្ចុប្បន្នសមត្ថកិច្ច កំពុងត្រួតពិនិត្យធ្វើកោសល្យវិច្ចយ័ តាមបច្ចេកទេសនិងនិតិវិធី។
ជាមួយគ្នា សមត្ថកិច្ចក៏បានឃាត់បុរសជនជាតិចិនម្នាក់ និងស្ត្រីចំនួន ២នាក់ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរអំពីករណី មុនឈានរហូតដល់ការធ្លាក់បុរសពីលើអគារនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។