ឥណ្ឌា សម្រេច​បិទ App TikTok របស់​ចិន ជា​អចិន្ត្រៃយ៍​

​ឥណ្ឌា​៖ ក្រសួង​អេ​ឡិច​ត្រូ​និ​ច និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​បានចេញ​សេចក្ដីជូនដំណឹង​ថ្មី​ថា រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​ហាមឃាត់​កម្មវិធី App របស់​ចិន​ចំនួន ៥៩ ក្នុងនោះ​រួមមាន​ទាំង TikTok ជា​អចិន្ត្រៃយ៍ ។

​ស្របពេល​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ថ្លែងប្រាប់​សារព័ត៌មាន Times of India ថា រដ្ឋាភិបាល​មិន​ពេញ​ចិត្តនឹង​ការឆ្លើយ​បត ឬ​ការពន្យល់​របស់​ក្រុមហ៊ុន App ទាំង​៥៩​នោះទេ ដួ​ច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេចចិត្ត​បិទ​កម្មវិធី​ទាំងនោះ​ជា​អចិន្ត្រៃយ៍ ។​

​សូម​រំលឹក​ផងដែរ​ថា កន្លងមក រដ្ឋាភិបាល​ឥណ្ឌា​បាន​ទុក​ឱកាស​អោយ​កម្មវិធី App ទាំង​៥៩​ខាងលើនេះ ធ្វើការ​បកស្រាយ និង​ពន្យល់​ពី​គោលជំហ​របស់​ពួកគេ ក្នុងការ​អនុលោម​តាមច្បាប់​ប្រទេស​ឥណ្ឌា ជាពិសេស​គឺ​ច្បាប់​ការងារ ភាពជា​ឯកជន និង សន្តិសុខ​សុវត្ថិភាព ទិន្នន័យ​ផ្ទាល់ខ្លួន និង​សន្តិសុខ​ជាតិ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close