ករណី​ឃាតកម្ម​! សមត្ថកិច្ច បង្ហាញមុខ​ជនសង្ស័យ ករណី​រំលោភ​សម្លាប់​នារី​ម្នាក់ យ៉ាង​ព្រៃផ្សៃ នៅ​ស្រុក​កោះកុង​

​ខេត្តកោះកុង​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នេះ សមត្ថកិច្ច​ខេត្តកោះកុង បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​នារី​ម្នាក់​យ៉ាង​ព្រៃផ្សៃ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច​ចំណោទ​ដីខ្មៅ ស្ថិតក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង​។​

​បើតាម​ការ​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ូ អា​រី​ហ្វី​ន ហៅ​ហ៊ីម សា​អាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មានមុខរ​បរជា​កម្ម​ករ​រោងចក្រ​KKN1 រស់នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ រីឯ​ជនរងគ្រោះ​ឈ្មោះ ឆេង សា​វី ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​KKN4​។​

​សមត្ថកិច្ច បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ បាន​ជិះ​ម៉ូតូឌុប​ជនរងគ្រោះ ទៅ​ស្រុកកំណើត​ភូមិ​សុ​វណ្ណា​បៃតង ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ លុះដល់​ចំណុចកើតហេតុ ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅ​ចំណុច​កញ្ចុះ រួច​បានធ្វើ​សកម្មភាព និង​ច្របាច់​(​ក​) ជនរងគ្រោះ​រហូតដល់​ស្លាប់ រួច​យក​អាវ​រិត​(​ក​)​អូស​ទម្លាក់ចោល​ក្នុងព្រៃ ហើយ​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​។​

​រហូតដល់​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ទើប​សមត្ថកិច្ច​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close